រដ្ឋាភិបាលនិងប្រជាពលរដ្ឋថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសចម្រើនព្រះជន្មគម្រប់៧៣ព្រះវស្សា
រដ្ឋាភិបាល រួមទាំងថ្នាក់ដឹកនាំស្ថាប័នជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេស បានថ្វាយព្រះពរនិងសម្ដែងកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅចំពោះព្រះមហាក្សត្រ នរោត្តម សីហមុនី ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៧៣ព្រះវស្សា ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍នេះ ដោយបួងសួងសូមព្រះអង្គឆាប់ចាកផុតពីព្រះរោគាព្យាធិនានា និងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញ ដើម្បីបន្តគ្រប់គ្រងដែនដីព្រះរាជាណាចក្រកម្ពុជា និងយាងជួបប្រជារាស្ត្ររបស់ព្រះអង្គ។ The post រដ្ឋាភិបាលនិងប្រជាពលរដ្ឋថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសចម្រើនព្រះជន្មគម្រប់៧៣ព្រះវស្សា appeared first on Khmer Times .
Original source: Khmer Times